ក្រុមការពារតំណែងជើងឯក World Cup 2018 បានធ្លាក់ ចេញពីក្នុងពូលក្រោយចាញ់ក្រុមខ្លាសកូរ៉េខាងត្បូង 2-0 ខណៈពេលដែល ក្រុមជម្រើសជាតិស៊ុយអ៊ែតយកឈ្នះក្រុមជម្រើសជាតិម៉ិកស៉ិកូ 3-0 ជាលទ្ធផលនៅក្នុងពូល F គឺស៊ុយអែត នឹថដឹកដៃក្រុមម៉ិកស៉ិកឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈពេលដែលអាល្លឺម៉ង់ត្រូវជិះយន្តហោះត្រលប់ទៅផ្ទះជាមួយនឹងកូរ៉េ។
នរណាជាជើងខ្លាំងក្នុងវិស័យបណ្ដាញសង្គម ?
ខាងក្រោមនេះ ជាចំណាត់ថ្នាក់មួយដែលចុះផ្សាយក្នុងការសែតបារាំង ៖
1. Facebook
Facebook គឺជាបណ្ដាញសង្គមឈានមុខគេលំដាប់លេខ ១ ដែលមានអ្នកប្រើប្រាស់ 2.2 ពាន់លាននាក់
2. YouTube
មានទម្រង់ជា vidéo, Youtube ជាបណ្ដាញសង្គមលំដាប់ទី ២ ដែលមានអ្នកប្រើប្រាស់ 1.8 ពាន់លាននាក់
3. WhatsApp
Application សម្រាប់ផ្ញើសារ និង Chat តាម Mobile Phone, WhatsApp ជាបណ្ដាញសង្គមលំដាប់ទី ៣ ដែលមានអ្នកប្រើប្រាស់ 1.5 ពាន់លាននាក់
4. Facebook Messenger
Application សម្រាប់ផ្ញើសារ និង Chat តាម Mobile Phone, Facebook Messenger ជាបណ្ដាញសង្គមលំដាប់ទី 4 ដែលមានអ្នកប្រើប្រាស់ 1.3 ពាន់លាននាក់
5. Facebook Groups
Application mobile សម្រាប់ធ្វើការគ្រប់គ្រង groupes Facebook។ វាជាបណ្ដាញសង្គមលំដាប់ទី 5 ដែលមានអ្នកប្រើប្រាស់ 1 ពាន់លាននាក់
6. Google Hangouts
Application mobile និងជាកន្លែងផ្ទុកសារ, Google Hangouts ជាបណ្ដាញសង្គមលំដាប់ទី 6 ដែលមានអ្នកប្រើប្រាស់ 1 ពាន់លាននាក់
7. WeChat
Application នៃ messager ដែល Install លើ Smartphone, WeChat ជាបណ្ដាញសង្គមលំដាប់ទី 7 ដែលមានអ្នកប្រើប្រាស់ 1 ពាន់លាននាក់
8. Tencent QQ
សេវ៉ាកម្ម សារ ក្នុងប្រទេសចិន, QQ ជាបណ្ដាញសង្គមលំដាប់ទី ៨ ដែលមានអ្នកប្រើប្រាស់ ៨០៥ លាននាក់
9. Instagram
Instagram ជាបណ្ដាញសង្គមលំដាប់ទី ៩ ដែលមានអ្នកប្រើប្រាស់ ៨០០ លាននាក់
10. Tencent Qzone
ស្រដៀងនឹង Facebook ដែរ, វាជាបណ្ដាញសង្គមលំដាប់ទី ១០ ដែលមានអ្នកប្រើប្រាស់ ៥៦២ លាននាក់
11. iQiyi
iQiy, សេវាកម្ម vidéo ចិន ស្រដៀងនឹង Youtube ហើយជាគូរប្រកួតរបស់ Netflix ជាបណ្ដាញសង្គមលំដាប់ទី ១១ ដែលមានអ្នកប្រើប្រាស់ ៥០០ លាននាក់
12. Tencent Videos
សេវាកម្មកម្សាន្តនិងចែករំលែក vidéos, Tencent Videos ជាបណ្ដាញសង្គមលំដាប់ទី ១២ ដែលមានអ្នកប្រើប្រាស់ ៥០០ លាននាក់
13. Youku Tudou
ជាទម្រង់ vidéo ដូច Youtube ដែលជាគូប្រជែងជាមួយ iQiyi របស់ចិន, Youku ជាបណ្ដាញសង្គមលំដាប់ទី ១៣ ដែលមានអ្នកប្រើប្រាស់ ៥០០ លាននាក់
14. Viber
Viber, Application សម្រាបើផ្ញើសារ និង Call ជាបណ្ដាញសង្គមលំដាប់ទី ១៤ ដែលមានអ្នកប្រើប្រាស់ ៥០០ លាននាក់
15. Sina Weibo
ប្រភេទសេវាកម្ម microblog ដូច Twitter ដែរ, Sina Weibo ជាបណ្ដាញសង្គមលំដាប់ទី ១៥ ដែលមានអ្នកប្រើប្រាស់ ៤១១ លាននាក់
16. Google+
វាស្រដៀងនឹង Facebook និង Twitter ដែរ, Google+ ជាបណ្ដាញសង្គមលំដាប់ទី ១៦ ដែលមានអ្នកប្រើប្រាស់ ៣៥៩ លាននាក់
17. Twitter
ជាទម្រង់ដូច microblogging, Twitter ជាបណ្ដាញសង្គមលំដាប់ទី ១៧ ដែលមានអ្នកប្រើប្រាស់ ៣៣៧ លាននាក់
18. Reddit
Reddit ជាបណ្ដាញសង្គមលំដាប់ទី ១៨ ដែលមានអ្នកប្រើប្រាស់ ៣៣០ លាននាក់
19. Snapchat
Snapchat ជាគូប្រជែងជាមួយ Instagram ជាបណ្ដាញសង្គមលំដាប់ទី ១៩ ដែលមានអ្នកប្រើប្រាស់ ៣០០ លាននាក់
20. Skype
Skype ជាបណ្ដាញសង្គមលំដាប់ទី ២០ ដែលមានអ្នកប្រើប្រាស់ ៣០០ លាននាក់
ប្រែសម្រួល៖ ពេជ្រ
ការវិភាគបែប SWOT ទៅលើ Instagram
សង្ខេបប្រវត្តិរបស់ប្រព័ន្ទសង្គម Intragram
Intragram ជាបណ្តាញសង្គមដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ចែករំលែកជាពិសេសនូវ រូបភាព និង វីដេអូ តាមរយះមធ្យោបាយ ២ប្រភេទ ដោយប្រើប្រាស់ Feeds និង Stories ។ មុខងាររបស់វាស្រដៀងទៅនឹងដៃគូប្រកួតប្រជែងដ៍ធំគឺ SnapChat ។ Intragram ត្រូវបានបង្កើតឡើងដោយមនុស្សពីររូប គឺលោក Kevin Systrom និង Mike Krieger ហើយបានដាក់អោយដំណើរការក្នុងខែតុលា ឆ្នាំ ២០១០ ដែលប្រតិបត្តិការលើតែប្រព័ន្ធ iOS របស់ Apple, Inc តែប៉ុណ្ណោះ។ រយះពេល២ឆ្នាំបន្ទាប់វាត្រូវបានដាក់អោយដំណើរការទូលំទូលាយលើ Android ក្នុងកំឡុងខែមេសា ឆ្នាំ ២០១២។ Facebook, Inc បានទិញ Intragram ក្នុងតម្លៃ ១ ប៊ីលានដុល្លា ដែលជាតម្លៃមួយគួរអោយភ្ញាក់ភ្ញើលពេញទីផ្សារបណ្ពាញសង្គម ខណះដែលតម្លៃទីផ្សាររបស់ Intragram ស្មើរនឹង ៥០០ លានដុល្លាតែប៉ុណ្ណោះ ។
នៅឆ្នាំ ២០១៧ Intragram ទទួលបានជោគជ័យយ៉ាងខ្លាំង ដែលមានអ្នកប្រើប្រាស់រហូតដល់ ៨០០ លានអ្នក ខណះពេលដែលឆ្នាំ ២០១៣ មានត្រឹមតែ ៩០ លានអ្នកប៉ុណ្ណោះ។
យើងក្រលេកមកមើលការវិភាគមួយទៅលើ Intragram តាមរយៈ SWOT:
SWOT ជាការវិភាគសម្រាប់កំណត់រកនូវ ភាពខ្លាំង ភាពខ្សោយ ឪកាស និងកត្តាគំរាមកំហែង ដែលទាក់ទងនឹងការប្រកួតប្រជែង និងការកំណត់ផែនការ។
ចំនុចខ្លាំង / Strengths
- មូលដ្ឋាននៃអ្នកប្រើប្រាស់ត្រូវបានចាត់ចូលជាកត្តាដ៍សំខាន់ខ្លាំង បើប្រៀបធៀបអ្នកប្រើសកម្ម Instagram ជាបណ្ដាញដែលមមាញឹកទី 9 នៅលើពិភពលោកដែលមានអ្នកប្រើសកម្ម ៨០០ លាននាក់។
- លក្ខណះនៃការប្រើប្រាស់របស់វាមានភាពទាក់ទាញ ដែលវាជាបណ្តាញសង្គមលើកដំបូងដោយផ្អែកលើការចែករំលែកតែ រូបភាពនិងវីដេអូ។ Instagram ផ្តល់ជូននូវ Feeds ប្រកបដោយការច្នៃប្រឌិតនិងច្នៃប្រឌិតនិងទាក់ទាញជាមួយការប្រើប្រាសកម្មវិធីដោយឥតគិតថ្លៃ។ អ្វីគ្រប់យ៉ាងមិនថា Stories ឬ Feeds សម្បីតែមុខងារនៃការប្រើវិញមានលក្ខណះសាមញ្ញ ងាយស្រួលប្រើនិងមានភាពទាន់សម័យដែលបានទាក់ទាញអ្នកប្រើវ័យក្មេងជាច្រើនជុំវិញសកលលោក។ លើសពីនេះទៀត Instagram អនុញ្ញាតឱ្យមានការតភ្ជាប់ ជាមួយបណ្តាញសង្គមផ្សេងទៀតដូចជា Facebook, Twitter ជាដើម។
- ក្នុងឆ្នាំ ២០១២ Instagram ត្រូវបានទិញដោយហ្វេសប៊ុកដែលជាបណ្តាញសង្គមចាស់បំផុតនិងមានឥទ្ធិពលបំផុតមួយ។ Instagram អាចពឹងផ្អែកលើក្រុមហ៊ុនមេរបស់ខ្លួននៅកម្រិតផ្សេងៗគ្នាដូចជា សេដ្ឋកិច្ច បរិស្ថាន និង បច្ចេកវិទ្យា …។
- វត្តមាននៃការផ្សាយពិណិជ្ជកម្មជាង ២ លាននាក់នៅលើ Instagram ក្នុងឆ្នាំ ២០១៧។ 85% នៃស្លាកសញ្ញាធំ ៗ មាននៅលើ Instagram ។
- អត្រាចុះឈ្មោះរបស់អ្នកប្រើប្រាស់មានទំហំ ៤.២១% ជាទំហំមួយដែល Instagram ទទូលបានចំណាត់ថ្នាក់លេខ 1 ។
- ប្រាក់ចំណូលផ្សាយពាណិជ្ជកម្មចាត់ចូលជាកត្តាចំនុចខ្លាំងផងដែរ។ ចាប់តាំងពី Facebook ទិញ Instagram ប្រាក់ចំណូលពីការផ្សព្វផ្សាយតាមបណ្តាញសង្គមបានកើនឡើងជាលំដាប់ជាមួយការរំពឹងថាអាចលើសពី ១០ ប៊ីលាន ក្នុងឆ្នាំ 2019 ។
ចំនុចខ្សោយ / Weakness
- ទំនុកចិត្ត ត្រូវបានចាត់ចូលជាការព្រួយបារម្ភរបស់ Intragram ។ ដូចជាបណ្តាញសង្គមទាំងអស់ដែរ Instagram ត្រូវការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទាំងអស់ តែយ៉ាងណាមិញការខ្វះខាត និងកម្សោយត្រូវបានកត់សម្គាល់នៅក្នុងវិស័យនេះ។ Instagram ធ្លាប់ បានជួបប្រទះសកម្មភាព Hack ដែលបានបំផ្លាញដល់ភាពជឿជាក់របស់អ្នកប្រើប្រាស់ខ្លួន។
- ការកំណត់អាយុរបស់អ្នកប្រើប្រាស់។ Instagram ត្រូវបានរចនាឡើងសម្រាប់យុវវ័យជាពិសេស ដែលមានអ្នកប្រើប្រាស់ ៤១% មានអាយុចន្លោះពី ១៦ ទៅ ២៤ឆ្នាំ និង ៣៥% មានអាយុចន្លោះពី ២៥ ដល់ ៣៤ឆ្នាំ។ ខណៈដែល ១៧% រវាង ៣៥ និង ៤៤ឆ្នាំ និង ៨% មានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ។ ដែលអត្រាខាងលើបានធ្វើអោយបណ្តាញសង្គមបានឈានដល់គោលដៅរបស់ខ្លួន។ ប៉ុន្តែការធ្វើបែបនេះមិនបានធ្វើឱ្យទីផ្សារមនុស្សពេញវ័យនិងអ្នកផ្សាយពាណិជ្ជកម្មសប្បាយចិត្តនោះទេ។
- Instagram ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ដែលជាប្រទេសមានប្រជាជនច្រើន ខណៈទីផ្សារកំពុងរីកចម្រើនដែលមានសក្តានុពលធំ។
ឪកាស / Opportunities
- ចំពោះការបង្កើតថ្មីឬ Innovation របស់ Instagram ត្រូវតែបន្តទាក់ទាញ ជាមួយការរចនាផ្នែកបន្ថែមរបស់ផលិតផលដែលអាចអាចពង្រឹងវត្តមានរបស់ខ្លួននិងទាក់ទាញអ្នកប្រើផ្សេងទៀត។
- នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងរីកចម្រើនត្រូវបានគេមើលឃើញថាសេដ្ឋកិច្ចរបស់ពួកគេកើនឡើងជាមួយ Smartphone ក្នុងដៃម្នាក់មួយ ដែលបានបង្ហាយផងដែរថា ចំនួនអ្នកប្រើប្រាស់មានសក្តានុពលកំពុងកើនឡើង។
- ជាមួយមនុស្សជំនាន់ថ្មី ឬជំនាន់ក្រោយដែលមានចំណង់ចំណូលចិត្តប្រែប្រួលជានិច្ច។ Instagram ត្រូវតែធានាថា វានូវតែគួរឱ្យទាក់ទាញសម្រាប់មនុស្សវ័យក្មេងដែលនឹងក្លាយជាអ្នកប្រើប្រាស់នៅថ្ងៃស្អែក។ ចំពោះបញ្ហានេះបណ្តាញសង្គមត្រូវតែប្រាស្រ័យទាក់ទងធ្វើឱ្យមានភាពទូលំទូលាយជាងមុន អំពីសេវាកម្មនិងរូបភាពរបស់វា។
- ចំនួនអ្នកផ្សាយពាណិជ្ជកម្ម។ អ្នកផ្សាយពាណិជ្ជកម្មកំពុងមានអត្រគុណទ្វេដង ហើយនឹងបន្តរីកចម្រើនក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
កត្តាគំរាមគំហែង / Treats
- ការប្រកួតប្រជែងមានសកម្មភាពយ៉ាងខ្លាំង ខណៈដែលបណ្តាញសង្គមមានច្រើនហើយការប្រកួតប្រជែង វាជាកត្តាមួយដ៏សំខាន់។ ហ្វេសប៊ុកមិនបានមានគម្រោងទិញ Snapchat នោះទេ ខណៈវាជាបណ្តាញសង្គមប្រកួតប្រជែងដោយផ្ទាល់យ៉ាងសំខាន់ជាមួយ Instagram ព្រោះវាក៏ផ្តោតសំខាន់លើយុវជនដូចគ្នា លើសពីនេះទៀតប្រជាប្រិយភាពរបស់ Snapchat ក៏កំពុងកើនឡើងយ៉ាងខ្លាំងផងដែរ។
- ជាមួយនឹង កម្មសិទ្ធិបញ្ញា Instagram អាចមានបញ្ហានីតិបញ្ញត្តិពាក់ព័ន្ធនឹងសិទ្ធិរូបភាព និងវីដេអូ ដែលមានលក្ចណៈចម្លង។
- ការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើដែលអាចនឹងយាយី ដែលសម្មភាពនេះអាចធ្វើអោយខូចដល់បណ្តាញសង្គម។
- ការថយចុះនៃការច្នៃប្រឌិត ការច្នៃប្រឌិតតិចតួចឬជម្រើសមិនល្អនៅក្នុងតំបន់នេះអាចមានផលវិបាកអវិជ្ជមានសម្រាប់ Instagram ។ មនុស្សវ័យក្មេងដែលជាគោលដៅ ត្រូវការភាពច្នៃប្រឌិត និងការកម្សាន្តថ្មីៗ។
- ការសិក្សាមួយរបស់អង់គ្លេសបានចង្អុលបង្ហាញថាក្នុងចំណោមបណ្តាញសង្គមទាំងអស់ Instagram គឺជាបណ្ដាញសង្គមមួយដែលងាយធ្វើអោយអ្នកប្រើប្រាស់ មានបញ្ហាផ្លូវចិត្តបំផុតសម្រាប់មនុស្សវ័យក្មេង។ ប្រសិនបើការសិក្សាលើ Instagram មានភាពអវិជ្ជមានផ្សេងទៀតផុសឡើង វាអាចទៅរួចដែលថាបណ្តាញសង្គមនឹងទទួលរងនូវការខាតបង់ តាមរយៈឪពុកម្តាយនឹងព្យាយាមរក្សាកូនៗ មិនអោយប៉ះ Instragram ។
អត្តបទ និងប្រែសម្រូល៖ ពេជ្រ
ចំនុចទាំង ៤ ដែលធ្វើអោយអ្នកមានការទាក់ទាញពីអ្នកដទៃ
មានអារម្មណ៍ល្អអំពីខ្លួនអ្នកធ្វើឱ្យអ្នកទាក់ទាញអ្នកដទៃបាន ហើយដូចដែលអ្នកស្រឡាញ់ខ្លួនឯងជីវិតរបស់អ្នកក្លាយជាបន្ទុកធ្ងន់ហើយទំនាក់ទំនងកាន់តែងាយស្រួល និងកាន់តែច្រើនឡើងៗ ។ អ្នកមិនចំណាយពេលរបស់អ្នកជាលើកទីពីរទាយអ្វីដែលអ្នកដទៃគិតអំពីអ្នក ឬកន្លែងអ្នកឈរក្នុងទំនាក់ទំនងផ្សេងៗរបស់អ្នក។ នៅពេលអ្នកមានភាពរឹងមាំខាងក្នុងយ៉ាងជ្រាលជ្រៅនៅក្នុងស្នូលរបស់អ្នក អ្នកអាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងការផ្លាស់ប្តូរនិងចំនុចដែលមិនអាចជៀសរួចដែលភ្ជាប់មកជាមួយទំនាក់ទំនង។
ខាងក្រោមនេះគឺជាវិធី 5 យ៉ាងដែលអ្នកអាចមានអារម្មណ៍ល្អប្រសើរជាងមុនអំពីខ្លួនអ្នកហើយធ្វើឱ្យអ្នកកាន់តែមានភាពទាក់ទាញចំពោះអ្នកដទៃ:
1.កុំយកចិត្តទុកដាក់លើអ្វីមិនល្អខ្លាំងពេក
អ្នកមិនចាំបាច់ល្អឥតខ្ចោះដើម្បីមានទំនាក់ទំនងរឹងមាំនិងស្នេហានៅក្នុងជីវិតរបស់អ្នកនោះទេ។ តាមការពិតវាជាភាពមិនល្អឥតខ្ចោះដែលធ្វើឱ្យមនុស្សមានអារម្មណ៍ស្រួល។ មានប្រភេទនៃភាពស្និទ្ធស្នាលដែលមានន័យថាអ្នកអាចបើកចំហជាមួយមនុស្សម្នាក់នេះពីព្រោះពួកគេបើកចំហជាមួយអ្នក។ ជាការពិតណាស់វាមានសារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលគាំទ្រនិងមិនពុល។ និយាយជាទូទៅភាគច្រើនក្នុងពេលជាមួយមនុស្សភាគច្រើនមនោសញ្ចេតនាអវិជ្ជមានដែលអ្នកដទៃទាក់ទង ឬបញ្ជាក់អំពីអ្នកមិនត្រូវបានគេប្រមាថដល់តួអង្គរបស់អ្នកទេ។ កុំផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតចំពោះការធ្លាក់ចុះបន្តិច ទុកឱ្យវត្ថុតូចៗរអិលពីខ្នងរបស់អ្នក។ នៅពេលអ្នកប្រឈមមុខនឹងការរិះគន់ត្រឹមត្រូវ ឬមិនត្រឹមត្រូវសូមមើលថាតើអ្នកអាចសើចដោយខ្លួនឯងឬលេងសើច។ នៅទីបញ្ចប់អ្នកដទៃមិនកំណត់អ្នកទេមិនថាអ្វីដែលពួកគេនិយាយទេ។
2. ធ្វើអ្វីដែលត្រឹមត្រូវ និងចង់បាន
ប្រសិនបើអ្នកតស៊ូជាមួយនឹងការគោរពខ្លួនឯងអ្នកទំនងជាកំពុងស្វែងរកការយល់ព្រមពីអ្នកដទៃ។ អ្នកកំពុងលាក់ខ្លួនដោយប្រយ័ត្នប្រយែងលើការស្វែងរកការសរសើរនិងអារម្មណ៍ដែលអ្នកជាកម្មសិទ្ធិហើយកំពុងតែធ្វើរឿង “ត្រឹមត្រូវ” ។ នៅពេលអ្នកធ្វើបែបនេះអ្នកមិនគិតអំពីរូបភាពធំជាងទេព្រោះអ្នកផ្តោតលើខ្លួនឯងខ្លាំងពេក។ ដំណើរស្វែងរកដែលរវល់សម្រាប់សុពលភាពពីអ្នកដទៃនឹងមិនចាំបាច់នាំយកវាទេ។ ការពិតអសន្ដិសុខរបស់អ្នកអាចរុញច្រានមនុស្សឱ្យចាកចេញ។ ផ្ទុយទៅវិញត្រូវធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ខ្លួនអ្នកសម្រាប់អ្នកដទៃនិងសម្រាប់សង្គមទាំងមូល។ ត្រូវមានចិត្តសប្បុរសដល់មនុស្សក្នុងជីវិតអ្នកនិងអ្នកដែលមានតិចតួច: ស្តាប់ការគាំទ្រនិងផ្តល់ការយកចិត្តទុកដាក់របស់អ្នក។ មើលថាតើវាធ្វើឱ្យអ្នកមានសុពលភាពឬទេ។
3. រស់នៅដោយខ្លួនឯង
មនុស្សដែលមានគោលបំណង និងអត្ថន័យគឺគួរឱ្យចាប់អារម្មណ៍ពីព្រោះពួកគេបញ្ចេញកម្លាំង។ ផ្តោតលើរបៀបដែលអ្នកដទៃអាចនឹងមិនត្រូវវិនិច្ឆ័យអ្នកចំណាយពេលវេលាដ៏មានតម្លៃដែលអាចចំណាយទៅលើការទទួលបានអ្វីដែលអ្នកចង់បាន។ សួរខ្លួនឯងនូវសំណួរទាំងនេះ:
តើអ្វីនាំឱ្យខ្ញុំមានសុភមង្គល?
តើខ្ញុំចង់សម្រេចអ្វីខ្លះនៅក្នុងជីវិតនេះ?
តើអ្វីដែលនាំឱ្យខ្ញុំមានអារម្មណ៍សុខស្រួលនិងស្កប់ស្កល់?
ហើយបន្ទាប់មកស្ងប់ស្ងាត់សម្លេងនៅក្នុងក្បាលរបស់អ្នកដែលអ្នកស្មានថាជម្រើសរបស់អ្នកហើយចាប់ផ្តើមរស់នៅដោយខ្លួនឯង។
4. ជ្រើសរើសអ្វីដើម្បីសប្បាយរីករាយ
ប្រសិនបើអ្នកសប្បាយចិត្តអ្នកដទៃមានអារម្មណ៍និងមានអារម្មណ៍ស្រួលនៅក្នុងវត្តមានរបស់អ្នក។ ដូចដែលខ្ញុំបានរៀបរាប់នៅក្នុងសៀវភៅការងាររបស់ខ្ញុំការកសាងខ្លួនឯង: 5 ជំហាន (តំណភ្ជាប់គឺខាងក្រៅ) វិធីមួយដើម្បីជ្រើសរើសសុភមង្គលយ៉ាងសកម្មគឺការអភិវឌ្ឍការយល់ដឹងសម្រាប់អ្នករិះគន់ខាងក្នុង – សម្លេងនៅក្នុងក្បាលរបស់អ្នកថាយោបល់និងចៅក្រម។ ការលះបង់ខ្លួនឯងទៅអ្នករិះគន់ខាងក្នុងរបស់អ្នកគឺដូចជាលោតចេញពីច្រាំងថ្មចោទទៅជាអ្វីសោះវាគឺជាកន្លែងដែលអ្នករិះគន់ខាងក្នុងរបស់អ្នកនឹងនាំអ្នកប្រសិនបើអ្នកទុកវា។ វាជាការទទួលខុសត្រូវរបស់អ្នកក្នុងការទទួលស្គាល់នៅពេលអ្នករិះគន់របស់អ្នកបែរទៅអ្នកហើយប្រាប់វាថា “ទេ!” រំខានខ្លួនអ្នកដោយការហាត់ប្រាណការអានការងារការជួយអ្នកដទៃឬការច្នៃប្រឌិត។ ធ្វើអ្វីដែលអ្នកត្រូវធ្វើប៉ុន្ដែត្រូវបិទអ្នករិះគន់ភ្លាមនៅពេលដែលអ្នកឮសម្លេងរបស់វា។ លើសពីនេះទៅទៀតសូមជ្រើសរើសសុភមង្គល។
Credit by: Leng ( Hong )
នេះជាកម្មវិធីដែលសិស្សានុសិស្សត្រៀមប្រលងបាក់ឌុប មិនគួររំលង
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) កាន់កៀកខិតចូលមកដល់ហើយ ដោយនៅការប្រលងនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២០ សីហា ឆ្នាំ២០១៨ ខាងមុខ។ ដូចនេះហើយពេលវេលាសល់មិនយូរប៉ុន្មានទេសម្រាប់ប្រិយមិត្តដែលកំពុងរៀនថ្នាក់ទី១២ទាំងអស់។ ស្របពេលនឹងការខិតចូលមកដល់នេះដែរ ខាងក្រុមការងារ CASU ក៏បានបង្កើតនូវកម្មវិធីមួយ ដែលមានឈ្មោះថា ”យុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនប្រឡងបាក់ឌុប”។
កម្មវិធីនេះបង្កើតឡើងក្នុង គោលបំណងចែករំលែកនូវបទពិសោធន៍ពីសិស្ស និស្សិតដែលទទ ល បានពិន្ទុល្អក្នុងការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងសិស្សជ័យលាភីសិស្សពូកែ និងលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យល្បីៗ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ ម៉ោង ៥:៣០ ល្ងាច នៅវិទ្យាស្ថានបចេ្ចកវិទ្យា កម្ពុជា(សាលាតិចណូ)សំបុត្រចូលរួមមានតម្លៃ ១៥០០០រៀល។
ដូចនេះសម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍នឹងកម្មវិធីខាងលើនេះអាចទំនាក់ទំនងតាមលេខទូរសព័្ទខាងក្រោមឬ ក៏កក់សំបុត្រតាមតំណរខាងក្រោមនេះ
link : https://docs.google.com/forms/d/e/1FAIpQLSfrrYojRkffydgv78mAKzIKCDMRVQ9O4NveGkIxncQTfGuQOw/viewform
Tel : 010 987 136
099 254 232
012 316 275
តោះ!!! មកចូលរួមសិក្ខាសាលា “របៀបជ្រើសរើសដៃគូជីវិតក្នុងស.វទី២១ ទាំងអស់គ្នា
ក្នុងពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើនកំពុងតែជួបប្រទះនឹងបញ្ហាក្នុងការជ្រើសរើសដៃគូជីវិត ដោយពួកមិនដឹងថាគួរសម្រចចិត្តបែបណា ឬត្រូវមើលលើអ្វីខ្លះ និងធ្វ់ើបែបណាខ្លះទើបអាចជ្រើសរើសដៃគូម្នាក់យ៉ាងសាកសមសម្រាប់ខ្លួនរបស់ពួកគេ។ ហើយទន្ទឹមនឹងនោះមនុស្សមួយចំនួនទៀតក៏កំពុងតែមានបញ្ហាក្នុងការត្រៀមខ្លួនរៀបអាពាហ៏ពិពាហ៏ផងដែរ។ បញ្ហានោះគឺថាពួកគេមិនទាន់បានដឹងនូវឡើយទេថាតើគួរត្រៀមអ្វីខ្លះ ឬត្រូវគិតលើបញ្ហាអ្វីខ្លះមុនពេល និងក្រោយពេលរៀបការ។
ដោយសារតែមើលឃើញកត្តាទាំងអស់នេះហើយទើបបានជា ក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ឬហៅកាត់ជាភាសាអង់គ្លេសថា YVSD (https://goo.gl/zLW7cZ ) សហការជាមួយនឹង វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) បានគៀងកូរប្រមូលយុវជន ដើម្បីរៀបចំនូវសិក្ខាសាលាមួយដែលមានប្រធានបទ “របៀបជ្រើសរើសដៃគូជីវិតក្នុងសតវត្សទី២១” ។
សិក្ខាសាលានេះគឺជាវេទិកាដែលបង្ហាញអំពីរបៀបជ្រើសរើសដៃគូជីវិតឲ្យបានត្រូវត្រូវ ការត្រៀមខ្លួនមុនពេលរៀបការ ការកសាងសុភមង្គលក្រោយពេលរៀបការ និងការដោះស្រាយវិបត្តិក្នុងគ្រួសារ ដោយធ្វើយ៉ាងណាឲ្យគ្រួសាររស់នៅជាមួយគ្នាប្រកបដោយសុខសុភមង្គល។ ក្នុងនោះមានវាគ្មិន ប្រាំរូបនឹងចូលខ្លួនមកបង្ហាញ និងស្រាយបភ្លឺនូវរាល់ចម្ងល់ និងបញ្ហាទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ។ វាគ្មិនទាំងប្រាំរូបនោះរួមមានទីមួយគឺ លោក ឃីម សុខហេង ដែលជាស្ថានបនិក វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) ដែលលោកនឹងលើកយកប្រធានមួយនិយាយអំពី “ការកសាងសុភមង្គលគ្រួសារក្រោយពេលរៀបអាពាហ៏ពិពាហ៏”។
វាគ្មិនទីពីរគឺ កញ្ញា ឌីជេ ណាណា (DJ NaNa) កញ្ញាគឺជា ម្ចាស់ Page DJ NaNa Tips និងDJ NaNaTV ផងដែរ។ ប្រធានបទរបស់កញ្ញា គឺ “ការត្រៀមខ្លួនមុនពេលរៀបអាពាហ៏ពិពាហ៏”។
រីឯវាគ្មិនទីបីគឺ លោកបណ្ឌិត ឆាត សុឆេត ដែលលោកគឺជា ម្ចាស់បណ្ណាគារ ឆាត សុឆេត។ ប្រធានបទដែលលោកនឹងលើកយកមកបកស្រាយនោះគឺ “របៀបដោះស្រាយវិបត្តិគ្រួសារ “ ។
វាគ្មិនទីបួន គឺ លោកស្រី លៀង សុខុម លោកស្រីគឺជា Academic Coordinator នៃ IDP Education Cambodia ។ ប្រធានបទរបស់អ្នកស្រីគឺ “តុល្យភាពគ្រួសារ និងការងារ ” ។
វាគ្មិនចុងក្រោយគឺលោក បណ្ឌិត វុទ្ធី មុនីរ័ត្ន លោកគឺជា ប្រធានសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន ។ លោកនឹងលើកយកប្រធានបទមួយដែលនិយាយអំពី “របៀបជ្រើសរើសដៃគូជីវិត ” ។
ចំនែកឯអ្នកសម្របសម្រួលកម្មវិធីទាំងមូលវិញគឺលោក ហេង សុវណ្ណ បច្ចុប្បន្ននេះលោកគឺជា អ្នកនិពន្ធ និងជាអ្នកសារព័ត៍មាននៅកាសែតឡារ៉ែន ផងដែរ។
ចំពោះពិធីការនីវិញ គឺ កញ្ញា គឹម ឌីណា សព្វថ្ងៃកញ្ញាគឺជាអ្នកនិពន្ធ និងជាពិធីការនីអាជីពផងដែរ។
គួររំលឹកថាសិក្ខាសាលា “របៀបជ្រើសរើសដៃគូជីវិតក្នុងសតវត្សទី២១” នេះនឹងប្រព្រឹត្តិធ្វើឡើងនៅ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៨ នៅឯសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS) សាខាទួលគោក។
ចាប់ពីម៉ោង ៧់ៈ៣០ នាទីព្រឹក ដល់ ៥ៈ០០ល្ងាច។ តម្លៃសំបុត្រ ២៤០០០៛ ឬស្មើរណឹង 6$ ក្នុងនោះមានរួមបញ្ចូលទាំង អាហារថ្ងៃត្រង់ ភេសជ្ជៈ និងសៀវភៅម៉ាញបុក “ចិត្តសាស្ត្រសាងស្នេហ៏” មួយក្បាលផងដែរ។
អត្ថបទដោយ៖ Mr.Theara
Internship Opportunity with 2030 Youth Force Cambodia
2030 Youth Force In Cambodia is looking for one talented Cambodian Internship.
Position: Youth Affairs Coordinator
Type of Position: Full Time
Expected length of employment: 3 months contract with possible extension
Place of employment: Phnom Penh with possible deployment to provinces in Cambodia
How to Apply: https://bit.ly/2F2pDZI
Deadline: 30th April 2018